យុវតារាកម្ពុជា ជាអង្គការមិនរកប្រាក់ចំណូល ដែលធ្វើការលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍយុវជន និងសហគមន៍ តាមរយៈសេវាកម្មស័្មគ្រចិត្ត​។ បច្ចុប្បន្ន យុវតារាកម្ពុជា ត្រូវការជ្រើសរើសអ្នក​ស្ម័គ្រចិត្ត​ចំនួនយ៉ាងតិច​ ១០​នាក់ ដើម្បី​ទៅ​បំរើសេវា​កម្មនៅ​ខេត្ត​ ក្រចេះ កំពង់ធំ និងព្រៃវែង រយៈពេលពី ៦ ទៅ ១២ ខែ។​

ការទទួលខុសត្រូវៈ

  • ធ្វើការសិក្សាប៉ាន់ប្រមាណតម្រូវការសហគមន៍តាមរយៈលំហាត់ផែនទីសហគមន៍
  • រៀបចំបង្កើត ឬពង្រឹងក្លឹបយុវជនក្នុងសហគមន៍
  • ដំណើរការ/ពង្រឹង ថ្នាក់បំប៉ន បណ្ណាល័យចល័ត និងដឹកនាំយុទ្ធនាការសហគមន៍
  • គាំទ្រ និងជំរុញឲ្យមានការចូលរួមរបស់យុវជន និងកុមារ​ដើម្បីសកម្មភាពអភិវឌ្ឍសង្គម
  • ធ្វើរបាយការណ៍ និងផែនការប្រចាំខែមកអង្គការយុវតារា​ និងដៃគូសហគមន៍
  • បង្កើតទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពជាមួយតំណាងសហគមន៍ និងអង្គការយុវតារាកម្ពុជា
  • បំផុសឲ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ

លក្ខណៈសម្បត្តិៈ

  • គោរពដល់វប្បធម៌ ទំនៀមទំលាប់ និងតំលៃផ្សេងៗរបស់សហគមន៍
  • បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់មុខជំនាញ
  • អាយុចន្លោះពី ២០-៣០ឆ្នាំ
  • ឲ្យតំលៃលើការងារស្ម័គ្រចិត្ត
  • មានឆន្ទៈរស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេលពី ៦ ទៅ ១២ខែ
  • មានឆន្ទៈក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
  • មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតច្នៃប្រឌិត

អត្ថប្រយោជន៍ទទួលបានៈ

  • ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៨០​ ដុល្លារ
  • វគ្គបណ្តុះបណ្តាល (មុនសេវាកម្ម វគ្គបណ្តុះបណ្តាលបន្ថែម និងវគ្គបណ្តុះបណ្តាលចុងបញ្ចប់សេវាកម្ម)
  • ប្រាក់ឧបត្ថម្ភក្នុងការធ្វើដំណើរ
  • មានធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ
  • ឱកាសក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តគម្រោង
  • ពង្រឹងភាពជាអ្នកដឹកនាំ ការសរសេររបាយការណ៍ ការធ្វើការងារជាក្រុម ការទំនាក់ទំនង និងជំនាញក្នុងការដោះស្រាយបញ្ហា
  • ទទួលបានអាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេសនៅសាលា ACE ក្រោយបញ្ចប់សេវាកម្ម
  • សញ្ញាបត្របញ្ជាក់ពីបទពិសោធន៍ការងារ
  • ទទួលបានកញ្ចប់ថវិកាចំនួន (៣០០ ដុល្លារ) ក្រោយបញ្ចប់សេវាកម្ម
  • ទទួលបានឱកាសហ្វឹកហាត់ការងារផ្នែកកសិកម្មនៅសហរដ្ឋអាមេរិក (HAWAII) ក្រោយបញ្ចប់សេវាកម្ម។

បេក្ខជនដែលចាប់អារម្មណ៍សូមបំពេញពាក្យស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្ត ដែលអាចស្វែងរកបាននៅការិយាល័យអង្គការយុវតារាឬ  ចុចទីនេះ Volunteer-Application-form ផ្ញើមកកាន់អាសយដ្ឋានដូចខាងក្រោម។

រួចផ្ញើមកកាន់​ផ្ញើមកអ៊ីម៉ែលៈ admin@youthstarcambodia.org ឬ អាសយដ្ឋាន​ដូចខាង​ក្រោម។

អាសយដ្ឋាន៖     ផ្ទះលេខ៦៤ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទលេខ៖      ០២៣​ ៩០០ ១៦២ / ១៦៣​ ឬ ០៨១ ៤២៤ ៧៩៩ ឬ ០៩៦ ៣២២ ៦៦ ៥៥ ឬ ០៩៦​ ២៦៣០៩៦៦

កាលបរិច្ឆេទឈប់ទទួលពាក្យ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០២១។