រៀបចំព្រឹត្តិការណ៍ដាំកូនឈើ និងកៀរគរ ធនធានដើម្បីកុមារក្រៅសាលា
ប្រធានបទ “ជំរំយុវជនដើម្បីការអប់រំបរិយាបន្ននិងការទទួលខុសត្រូវចំពោះបរិស្ថាន”

ថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៣ / ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ

គោលបំណង

ក្រុមការងារនេះ បង្កើតឡើងក្នុងគោលបំណងចំនួនបី៖ ទី១). ដើម្បីផ្សាភ្ជាប់ការធ្វើការរួមគ្នារវាងយុវតារាជាមួយនឹងសមាគ​មអតីតអ្នកស្ម័គ្រចិត្តយុវតារា។ ទី២). ដើម្បីផ្តល់ឱកាសដល់យុវជនឱ្យទទួលបានបទពិសោធក្នុងការរៀបចំព្រឹត្តិការណ៍។ និងទី៣). បង្កើនភាពចម្រុះនៃអ្នកចូលរួមសំដៅលើកកម្ពស់ស្មារតីស្រលាញ់បរិស្ថាន និងជាពិសេសការដាំដើមឈើនៅក្នុងប្រទេសកម្ពុជា។

លក្ខខណ្ឌជ្រើសរើស

 • ជានិស្សិតកំពុងរៀនមហាវិទ្យាល័យគ្រប់មុខជំនាញ ឬអតីតអ្នកស្ម័គ្រចិត្តយុវតារាកម្ពុជា​ (អាយុមិនលើស៣០)
 • មានឆន្ទៈក្នុងការចូលរួមការងារស្ម័គ្រចិត្ត និងការអភិវឌ្ឍសង្គមជាតិ
 • មានទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងមានភាពជាអ្នកដឹកនាំ
 • ជាអ្នកស្រឡាញ់បរិស្ថាន និងធម្មជាតិ
 • មានឥរិយាបថល្អក្នុងការធ្វើការងារជាក្រុម
 • មានបទពិសោធ និងជំនាញខ្លះៗតាមផ្នែកនីមួយៗដែលខ្លួនជ្រើសរើស
 • មានពេលវេលាគ្រប់គ្រាន់ ដើម្បីអាចចូលរួមអនុវត្តកម្មវិធីរហូតដល់ចុងបញ្ចប់នៃកម្មវិធី

អត្ថប្រយោជន៍ទទួលបាន

 • រៀនសូត្រអំពីបែបបទការងារ និងកម្មវិធីរបស់អង្គការយុវតារាកម្ពុជា
 • បទពិសោធរៀបចំព្រឹត្តិការណ៍ទៅតាមផ្នែកនីមួយៗដូចជា៖ ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ, ផ្នែកលក់សំបុត្រនិងហិរញ្ញវត្ថុ, ផ្នែកកៀរគរធនធាន, ផ្នែកភស្តុភារ និងផ្នែកផ្សេងៗទៀតរួមមានការសម្របសម្រួលសហគមន៍ និងការដឹកនាំជាដើម។
 • ឱកាសប្រាស្រ័យទាក់ទង និងកសាងបណ្ដាញជាមួយយុវជន និងមិត្តភក្តិជាច្រើន
 • បទពិសោធធ្វើការងារជាក្រុម និងជាមួយសហគមន៍
 • លិខិតសរសើរការងារស្ម័គ្រចិត្ត
 • ចូលរួមដោយឥតគិតថ្លៃក្នុងព្រឹត្តិការណ៍ដំាកូនឈើ

ពេលវេលាធ្វើការ

 • រយៈពេល៣ខែ (មីនា ដល់ ​ឧសភា)
 • ធ្វើការក្រៅម៉ោង និងចុងសប្តាហ៍ ទៅតាមភាពបត់បែនជាក់ស្តែងនៃផែនការដែលបានគ្រោងទុក។

ផ្នែកទំាង៤ នៃក្រុមការងារ

សម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើស នឹងត្រូវទទួលបន្ទុកទៅតាមផ្នែកនីមួយ ដោយមានការណែនាំពីមន្ត្រីយុវតារាដូចខាងក្រោម ៖

 1. ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ (ចំនួន១នាក់)
 2. ផ្នែកផ្សព្វផ្សាយលក់សំបុត្រចូលរួម និងហិរញ្ញវត្ថុ (ចំនួន២នាក់)
 3. កៀរគរធនធាន (ចំនួន១នាក់)
 4. ការរៀបចំភស្តុភារ ​ (ចំនួន១នាក់)

របៀបដាក់ពាក្យ

 • ចុចលើតំណភ្ជាប់ដើម្បីបំពេញទម្រង់ស្នើសុំស្ម័គ្រចិត្ត៖ https://forms.gle/cCN8mgg11VQQfStk6

ទំនាក់ទំនងសាកសួរព័ត៌មាន

ផុតកំណត់ទទួលពាក្យថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣