អង្គការយុវតារាកម្ពុជា សូមជម្រាបជូនដល់អតីតអ្នកស្ម័គ្រចិត្តយុវតារាទាំងអស់ឱ្យបានជ្រាបថា អង្គការយុវតារា ត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តដែលមានបទពិសោធចំនួន ៣រូប មកបំពេញសេវាកម្មក្នុងមុខតំណែងជា អ្នកសម្របសម្រួលសហគមន៍ ដែលមានទីតាំងនៅក្នុងឃុំគោលដៅរួមមាន ឃុំត្រពាំងស្រែ ច្រេស និងកំពង់ប្រាសាទ ក្នុងខេត្តព្រៃវែង។ ការបំពេញសេវាកម្មនឹងចាប់ផ្តើមពីខែ មីនា ដល់ ឧសភា ឆ្នាំ២០២៦ ខាងមុខ។

១. ការទទួលខុសត្រូវ៖

  • ដឹកនាំ ពង្រឹង និងសម្របសម្រួលក្លឹបយុវជន (អង្គការសហគមន៍មូលដ្ឋាន-CBO) នៅក្នុងសហគមន៍ ដើម្បីធានាថា ក្លឹបនឹងនៅមានដំណើរការបានយូរអង្វែង បន្ទាប់ពីអ្នកស្ម័គ្រចិត្តបញ្ចប់សេវាកម្ម
  • ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍
  • ដឹកនាំដំណើរការកម្មវិធីអប់រំ (ថ្នាក់បំប៉ន និងថ្នាក់អំណាន) ដោយធ្វើការយ៉ាងជិតស្និទជាមួយអាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្ស
  • បំផុសឱ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ
  • ធ្វើផែនការ និងរបាយការណ៍ប្រចាំខែ ជូនមកមន្ត្រីកម្មវិធីយុវតារាកម្ពុជា

២. លក្ខខណ្ឌជ្រើសរើស

  • ជាអតីតអ្នកស្ម័គ្រចិត្តយុវតារាកម្ពុជា
  • មានផ្នត់គំនិតបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ
  • គោរពដល់វប្បធម៌ ទំនៀមទម្លាប់ និងតម្លៃផ្សេងៗរបស់សហគមន៍
  • អាយុចន្លោះពី ២២-៣៥ឆ្នាំ
  • មានឆន្ទៈរស់នៅក្នុងសហគមន៍ជនបទរយៈពេល ៣ខែ
  • មានឆន្ទៈក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
  • មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតប្រតិដ្ឋ

៣. អត្ថប្រយោជន៍ទទួលបាន

  • ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៣០ដុល្លារ
  • មានធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ
  • ទទួលបានកញ្ចប់ថវិកាចំនួន ២០០ដុល្លារ នៅពេលបញ្ចប់សេវាកម្មដោយជោគជ័យ

បេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតចំណាប់អារម្មណ៍ (Cover Letter) តាមរយៈអ៊ីម៉ែល:​​​ ad***@yo***************.org ឬតេឡេក្រាម (+855 96 263 0966) ឬមកកាន់អាសយដ្ឋានយុវតារា: ផ្ទះលេខ៦៤ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

  • ទំនាក់ទំនងសួរព័ត៌មាន: 023 900 162 / 096 263 09 66 (តេឡេក្រាម) / 096 746 44 99 / 096 322 66 55
  • ថ្ងៃផុតកំណត់ទទួលពាក្យនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦