អង្គការយុវតារាកម្ពុជា សូមជម្រាបជូនដល់អតីតអ្នកស្ម័គ្រចិត្តយុវតារាទាំងអស់ឱ្យបានជ្រាបថា អង្គការយុវតារា ត្រូវការជ្រើសរើសបុគ្គលិកចំនួន ៣រូប មកបំពេញការងារក្នុងមុខតំណែងជា អ្នកសម្របសម្រួលសហគមន៍ ដែលមានទីតាំងនៅក្នុងឃុំគោលដៅរួមមាន ឃុំត្រពាំងស្រែ ច្រេស និងកំពង់ប្រាសាទ ក្នុងខេត្តព្រៃវែង។ ការបំពេញការងារនឹងចាប់ផ្តើមពីខែ មីនាដល់ឧសភា ឆ្នាំ២០២៦ខាងមុខ។
១. ការទទួលខុសត្រូវក្នុងមុខតំណែង
- ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ និងមនុស្សនៅក្នុងសហគមន៍
- ដឹកនាំដំណើរការកម្មវិធីអប់រំ (ថ្នាក់បំប៉ន និងថ្នាក់អំណាន) ដោយធ្វើការយ៉ាងជិតស្និទជាមួយអាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្ស
- ដឹកនាំ សម្របសម្រួល និងពង្រឹងអ្នកសម្របសម្រួលក្លឹបយុវជន (អង្គការសហគមន៍មូលដ្ឋាន-CBO) ក្នុងសហគមន៍ ដើម្បីគាំទ្រនិងជំរុញឱ្យមានការចូលរួមរបស់យុវជន និងកុមារដើម្បីការអភិវឌ្ឍសហគមន៍
- ធ្វើផែនការ និងរបាយការណ៍ប្រចាំខែ និងដាក់បញ្ជូនមកមន្ត្រីកម្មវិធី
- បំផុសឱ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ
២. លក្ខខណ្ឌជ្រើសរើស
- ជាអតីតអ្នកស្ម័គ្រចិត្តយុវតារាកម្ពុជា
- មានផ្នត់គំនិតបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ
- គោរពដល់វប្បធម៌ ទំនៀមទម្លាប់ និងតម្លៃផ្សេងៗរបស់សហគមន៍
- អាយុចន្លោះពី ២០-៣៥ឆ្នាំ
- មានឆន្ទៈរស់នៅក្នុងសហគមន៍ជនបទរយៈពេល ៣ខែ
- មានឆន្ទៈក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
- មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតប្រតិដ្ឋ
៣. អត្ថប្រយោជន៍ទទួលបាន
- ទទួលបានប្រាក់បៀវត្សប្រចាំខែចំនួន ២៣០ដុល្លារ
- មានធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ
- ទទួលបានកញ្ចប់ថវិកាចំនួន ២០០ដុល្លារ បន្ថែមក្រោយបញ្ចប់បេសកកម្មការងារ
- ពង្រឹងភាពជាអ្នកដឹកនាំ ការងារគ្រប់គ្រង និងការងារបច្ចេកទេស ក្រោមការចង្អុលបង្ហាញផ្ទាល់ពីមន្ត្រីកម្មវិធី ជុំវិញការធ្វើផែនការ ការសរសេររបាយការណ៍ ការទំនាក់ទំនង ការដោះស្រាយបញ្ហា ការងារM&E ការសរសេរនិងគ្រប់គ្រងគម្រោង ការគ្រប់គ្រងក្លឹបយុវជន ការសម្របសម្រួលសហគមន៍ និងជំនាញកុំព្យូទ័រជាដើម
បេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតចំណាប់អារម្មណ៍ (Cover Letter) តាមរយៈអុីម៉ែល: ad***@yo***************.org ឬតេឡេក្រាម (+855 96 263 0966) ឬមកកាន់អាសយដ្ឋានយុវតារា: ផ្ទះលេខ៦៤ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ទំនាក់ទំនងសួរព័ត៌មាន 023 900 162 / 096 263 09 66 (តេឡេក្រាម) / 096 746 44 99 / 096 322 66 55
- ថ្ងៃផុតកំណត់ទទួលពាក្យនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦
