រៀបចំព្រឹត្តិការណ៍ដាំកូនឈើ និងកៀរគរ ធនធានដើម្បីកុមារក្រៅសាលា
ប្រធានបទ “ជំរំយុវជនដើម្បីការអប់រំបរិយាបន្ននិងការទទួលខុសត្រូវចំពោះបរិស្ថាន”
ថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៣ / ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ
គោលបំណង
ក្រុមការងារនេះ បង្កើតឡើងក្នុងគោលបំណងចំនួនបី៖ ទី១). ដើម្បីផ្សាភ្ជាប់ការធ្វើការរួមគ្នារវាងយុវតារាជាមួយនឹងសមាគមអតីតអ្នកស្ម័គ្រចិត្តយុវតារា។ ទី២). ដើម្បីផ្តល់ឱកាសដល់យុវជនឱ្យទទួលបានបទពិសោធក្នុងការរៀបចំព្រឹត្តិការណ៍។ និងទី៣). បង្កើនភាពចម្រុះនៃអ្នកចូលរួមសំដៅលើកកម្ពស់ស្មារតីស្រលាញ់បរិស្ថាន និងជាពិសេសការដាំដើមឈើនៅក្នុងប្រទេសកម្ពុជា។
លក្ខខណ្ឌជ្រើសរើស
- ជានិស្សិតកំពុងរៀនមហាវិទ្យាល័យគ្រប់មុខជំនាញ ឬអតីតអ្នកស្ម័គ្រចិត្តយុវតារាកម្ពុជា (អាយុមិនលើស៣០)
- មានឆន្ទៈក្នុងការចូលរួមការងារស្ម័គ្រចិត្ត និងការអភិវឌ្ឍសង្គមជាតិ
- មានទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងមានភាពជាអ្នកដឹកនាំ
- ជាអ្នកស្រឡាញ់បរិស្ថាន និងធម្មជាតិ
- មានឥរិយាបថល្អក្នុងការធ្វើការងារជាក្រុម
- មានបទពិសោធ និងជំនាញខ្លះៗតាមផ្នែកនីមួយៗដែលខ្លួនជ្រើសរើស
- មានពេលវេលាគ្រប់គ្រាន់ ដើម្បីអាចចូលរួមអនុវត្តកម្មវិធីរហូតដល់ចុងបញ្ចប់នៃកម្មវិធី
អត្ថប្រយោជន៍ទទួលបាន
- រៀនសូត្រអំពីបែបបទការងារ និងកម្មវិធីរបស់អង្គការយុវតារាកម្ពុជា
- បទពិសោធរៀបចំព្រឹត្តិការណ៍ទៅតាមផ្នែកនីមួយៗដូចជា៖ ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ, ផ្នែកលក់សំបុត្រនិងហិរញ្ញវត្ថុ, ផ្នែកកៀរគរធនធាន, ផ្នែកភស្តុភារ និងផ្នែកផ្សេងៗទៀតរួមមានការសម្របសម្រួលសហគមន៍ និងការដឹកនាំជាដើម។
- ឱកាសប្រាស្រ័យទាក់ទង និងកសាងបណ្ដាញជាមួយយុវជន និងមិត្តភក្តិជាច្រើន
- បទពិសោធធ្វើការងារជាក្រុម និងជាមួយសហគមន៍
- លិខិតសរសើរការងារស្ម័គ្រចិត្ត
- ចូលរួមដោយឥតគិតថ្លៃក្នុងព្រឹត្តិការណ៍ដំាកូនឈើ
ពេលវេលាធ្វើការ
- រយៈពេល៣ខែ (មីនា ដល់ ឧសភា)
- ធ្វើការក្រៅម៉ោង និងចុងសប្តាហ៍ ទៅតាមភាពបត់បែនជាក់ស្តែងនៃផែនការដែលបានគ្រោងទុក។
ផ្នែកទំាង៤ នៃក្រុមការងារ
សម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើស នឹងត្រូវទទួលបន្ទុកទៅតាមផ្នែកនីមួយ ដោយមានការណែនាំពីមន្ត្រីយុវតារាដូចខាងក្រោម ៖
- ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ (ចំនួន១នាក់)
- ផ្នែកផ្សព្វផ្សាយលក់សំបុត្រចូលរួម និងហិរញ្ញវត្ថុ (ចំនួន២នាក់)
- កៀរគរធនធាន (ចំនួន១នាក់)
- ការរៀបចំភស្តុភារ (ចំនួន១នាក់)
របៀបដាក់ពាក្យ
- ចុចលើតំណភ្ជាប់ដើម្បីបំពេញទម្រង់ស្នើសុំស្ម័គ្រចិត្ត៖ https://forms.gle/cCN8mgg11VQQfStk6
ទំនាក់ទំនងសាកសួរព័ត៌មាន
- លេខទូរស័ព្ទ៖ +855 96 746 4499 / +855 96 322 6655 / +855 96 263 0966
- តេលេក្រាមអង្គការយុវតារា៖ https://t.me/+j5-Xzv9Cwtw3ODI1
- អ៊ីមែល៖ ad***@yo***************.org
ផុតកំណត់ទទួលពាក្យថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣