យុវតារាកម្ពុជា ជាអង្គការមិនរកប្រាក់ចំណូល ដែលធ្វើការលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍយុវជន និងសហគមន៍ តាមរយៈសេវាកម្មស័្មគ្រចិត្ត។ បច្ចុប្បន្ន យុវតារាកម្ពុជា ត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួនយ៉ាងតិច ១០នាក់ ដើម្បីទៅបំរើសេវាកម្មនៅខេត្ត ក្រចេះ កំពង់ធំ និងព្រៃវែង រយៈពេលពី ៦ ទៅ ១២ ខែ។
ការទទួលខុសត្រូវៈ
- ធ្វើការសិក្សាប៉ាន់ប្រមាណតម្រូវការសហគមន៍តាមរយៈលំហាត់ផែនទីសហគមន៍
- រៀបចំបង្កើត ឬពង្រឹងក្លឹបយុវជនក្នុងសហគមន៍
- ដំណើរការ/ពង្រឹង ថ្នាក់បំប៉ន បណ្ណាល័យចល័ត និងដឹកនាំយុទ្ធនាការសហគមន៍
- គាំទ្រ និងជំរុញឲ្យមានការចូលរួមរបស់យុវជន និងកុមារដើម្បីសកម្មភាពអភិវឌ្ឍសង្គម
- ធ្វើរបាយការណ៍ និងផែនការប្រចាំខែមកអង្គការយុវតារា និងដៃគូសហគមន៍
- បង្កើតទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពជាមួយតំណាងសហគមន៍ និងអង្គការយុវតារាកម្ពុជា
- បំផុសឲ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ
លក្ខណៈសម្បត្តិៈ
- គោរពដល់វប្បធម៌ ទំនៀមទំលាប់ និងតំលៃផ្សេងៗរបស់សហគមន៍
- បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់មុខជំនាញ
- អាយុចន្លោះពី ២០-៣០ឆ្នាំ
- ឲ្យតំលៃលើការងារស្ម័គ្រចិត្ត
- មានឆន្ទៈរស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេលពី ៦ ទៅ ១២ខែ
- មានឆន្ទៈក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
- មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតច្នៃប្រឌិត
អត្ថប្រយោជន៍ទទួលបានៈ
- ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៨០ ដុល្លារ
- វគ្គបណ្តុះបណ្តាល (មុនសេវាកម្ម វគ្គបណ្តុះបណ្តាលបន្ថែម និងវគ្គបណ្តុះបណ្តាលចុងបញ្ចប់សេវាកម្ម)
- ប្រាក់ឧបត្ថម្ភក្នុងការធ្វើដំណើរ
- មានធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ
- ឱកាសក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តគម្រោង
- ពង្រឹងភាពជាអ្នកដឹកនាំ ការសរសេររបាយការណ៍ ការធ្វើការងារជាក្រុម ការទំនាក់ទំនង និងជំនាញក្នុងការដោះស្រាយបញ្ហា
- ទទួលបានអាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេសនៅសាលា ACE ក្រោយបញ្ចប់សេវាកម្ម
- សញ្ញាបត្របញ្ជាក់ពីបទពិសោធន៍ការងារ
- ទទួលបានកញ្ចប់ថវិកាចំនួន (៣០០ ដុល្លារ) ក្រោយបញ្ចប់សេវាកម្ម
- ទទួលបានឱកាសហ្វឹកហាត់ការងារផ្នែកកសិកម្មនៅសហរដ្ឋអាមេរិក (HAWAII) ក្រោយបញ្ចប់សេវាកម្ម។
បេក្ខជនដែលចាប់អារម្មណ៍សូមបំពេញពាក្យស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្ត ដែលអាចស្វែងរកបាននៅការិយាល័យអង្គការយុវតារាឬ ចុចទីនេះ Volunteer-Application-form ផ្ញើមកកាន់អាសយដ្ឋានដូចខាងក្រោម។
រួចផ្ញើមកកាន់ផ្ញើមកអ៊ីម៉ែលៈ ad***@yo***************.org ឬ អាសយដ្ឋានដូចខាងក្រោម។
អាសយដ្ឋាន៖ ផ្ទះលេខ៦៤ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ០២៣ ៩០០ ១៦២ / ១៦៣ ឬ ០៨១ ៤២៤ ៧៩៩ ឬ ០៩៦ ៣២២ ៦៦ ៥៥ ឬ ០៩៦ ២៦៣០៩៦៦
កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។