ឱកាសការងារស្ម័គ្រចិត្ត
យុវតារាកម្ពុជា ជាអង្គការមិនរកប្រាក់ចំណូល ដែលធ្វើការលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍន៍យុវជន និងសហគមន៍ តាមរយៈសេវាកម្មស័្មគ្រចិត្ត ហើយជារៀងរាល់ឆ្នាំ អង្គការយុវតារា បានបញ្ជូននិសិ្សត ២៥ នាក់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅស្ម័គ្រចិត្តរយៈពេល ១២ ខែ នៅសហគមន៍ជនបទ ។ អង្គការយុវតារា ត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួនយ៉ាងតិច ១០នាក់ ដើម្បីទៅបំរើសេវាកម្មនៅខេត្ត ក្រចេះ និង ព្រៃវែង ។
ការទទួលខុសត្រូវៈ
- ធ្វើការសិក្សាប៉ានប្រមាណតម្រូវការសហគមន៍តាមរយៈលំហាត់ផែនទីសហគមន៍
- រៀបចំបង្កើត ឬពង្រឹងក្លឹបយុវជនក្នុងសហគមន៍
- ដំណើរការ/ពង្រឹង ថ្នាក់បំប៉ន បណ្ណាល័យចល័ត និងដឹកនាំយុទ្ធនាការសហគមន៍
- គាំទ្រ និងជំរុញឲ្យមានការចូលរូមរបស់យុវជន និងកុមារដើម្បីសកម្មភាពអភិវឌ្ឍន៍សង្គម
- ធ្វើរបាយការណ៍ និងផែនការប្រចាំខែមកអង្គការយុវតារា និងដៃគូសហគមន៍
- បង្កើតទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពជាមួយតំណាងសហគមន៍ និងអង្គការយុវតារាកម្ពុជា
- បំផុសឲ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ
លក្ខណៈសម្បត្តិៈ
- គោរពដល់វប្បធម៌ ទំនៀមទំលាប់ និងតំលៃផ្សេងៗរបស់សហគមន៍
- បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់មុខជំនាញ
- អាយុចន្លោះពី ២០-៣០ឆ្នាំ
- ឲ្យតំលៃលើការងារស្ម័គ្រចិត្ត
- មានឆន្ទ:រស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេល ១២ខែ
- មានឆន្ទ:ក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
- មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតច្នៃប្រឌិត
អត្ថប្រយោជន៍ទទួលបានៈ
- ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៣០ ដុល្លារ
- វគ្គបណ្តុះបណ្តាល (វគ្គបណ្តុះបណ្តាលមុនសេវាកម្ម វគ្គបណ្តុះបណ្តាលបន្ថែម និងវគ្គបណ្តុះបណ្តាលចុងបញ្ចប់សេវាកម្ម)
- ថ្លៃឧបត្ថម្ភក្នុងការធ្វើដំណីរ
- ការធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ
- ឱកាសក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តគម្រោង
- អាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេសរយៈពេលមួយឆ្នាំក្រោយសេវាកម្មនៅ ACE
- សញ្ញាបត្របញ្ចាក់ពីបទពិសោធន៍ការងារ រួមជាមួយអត្ថប្រយោជន៍ផ្សេងៗទៀតក្រោយបញ្ចប់សេវាកម្ម ។
បេក្ខជនដែលចាប់អារម្មណ៍សូមបំពេញទំរង់ពាក្យស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្ត និងផ្ញើមកកាន់អាសយដ្ឋានដូចខាងក្រោម។ ទំរង់ពាក្យស្នើសុំជាអ្នកស្ម័គ្រចិត្តអាចស្វែងរកបាននៅការិយាល័យអង្គការយុវតារា ឬ ចុចទីនេះ។
កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៨ ។
អាសយដ្ឋានទំនាក់ទំនងៈ អង្គការយុវតារាកម្ពុជា ផ្ទះលេខ ០១, ផ្លូវ ៥៦០, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ។
លេខទូរស័ព្ទៈ ០២៣ ៩០០ ១៦២ / ១៦៣ ឬ ០៨១ ៤២៤ ៧៩៩ អ៊ីម៉ែលៈ ad***@yo***************.org
គេហទំព័រ: www.youthstarcambodia.org ហ្វេសប៊ុកៈ www.facebook.com/youthstarcambodia