ឱកាសការងារស្ម័គ្រចិត្ត

យុវតារាកម្ពុជា ជាអង្គការមិនរកប្រាក់ចំណូល ដែលធ្វើការលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍន៍យុវជន និងសហគមន៍ តាមរយៈសេវាកម្មស័្មគ្រចិត្ត ហើយ​ជា​រៀង​រាល់ឆ្នាំ អង្គការយុវតារា​ បាន​បញ្ជូននិសិ្សត ២៥ នាក់ ដែល​បានបញ្ចប់ថ្នាក់បរិញ្ញា​បត្រ​ទៅស្ម័គ្រចិត្ត​រយៈ​ពេល​ ១២ ខែ នៅសហគមន៍ជនបទ ។ អង្គការយុវតារា ត្រូវការជ្រើសរើសអ្នក​ស្ម័គ្រចិត្ត​ចំនួនយ៉ាងតិច​ ១០​នាក់ ដើម្បី​ទៅ​បំរើសេវា​កម្មនៅ​ខេត្ត​ ក្រចេះ និង ព្រៃវែង​ ។​

ការទទួលខុសត្រូវៈ

  • ធ្វើការសិក្សាប៉ានប្រមាណតម្រូវការសហគមន៍តាមរយៈលំហាត់ផែនទីសហគមន៍
  • រៀបចំបង្កើត ឬពង្រឹងក្លឹបយុវជនក្នុងសហគមន៍
  • ដំណើរការ/ពង្រឹង ថ្នាក់បំប៉ន បណ្ណាល័យចល័ត និងដឹកនាំយុទ្ធនាការសហគមន៍
  • គាំទ្រ និងជំរុញឲ្យមានការចូលរូមរបស់យុវជន និងកុមារ​ដើម្បីសកម្មភាពអភិវឌ្ឍន៍សង្គម
  • ធ្វើរបាយការណ៍ និងផែនការប្រចាំខែមកអង្គការយុវតារា​ និងដៃគូសហគមន៍
  • បង្កើតទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពជាមួយតំណាងសហគមន៍ និងអង្គការយុវតារាកម្ពុជា
  • បំផុសឲ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ

លក្ខណៈសម្បត្តិៈ

  • គោរពដល់វប្បធម៌ ទំនៀមទំលាប់ និងតំលៃផ្សេងៗរបស់សហគមន៍
  • បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់មុខជំនាញ
  • អាយុចន្លោះពី ២០-៣០ឆ្នាំ
  • ឲ្យតំលៃលើការងារស្ម័គ្រចិត្ត
  • មានឆន្ទ:រស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេល ១២ខែ
  • មានឆន្ទ:ក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
  • មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតច្នៃប្រឌិត

អត្ថប្រយោជន៍ទទួលបានៈ

  • ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៣០ ដុល្លារ
  • វគ្គបណ្តុះបណ្តាល (វគ្គបណ្តុះបណ្តាលមុនសេវាកម្ម វគ្គបណ្តុះបណ្តាលបន្ថែម និងវគ្គបណ្តុះបណ្តាលចុងបញ្ចប់សេវាកម្ម)
  • ថ្លៃឧបត្ថម្ភក្នុងការធ្វើដំណីរ
  • ការធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ
  • ឱកាសក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តគម្រោង
  • អាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេសរយៈពេលមួយឆ្នាំក្រោយសេវាកម្មនៅ ACE
  • សញ្ញាបត្របញ្ចាក់ពីបទពិសោធន៍ការងារ រួមជាមួយអត្ថប្រយោជន៍ផ្សេងៗទៀតក្រោយបញ្ចប់សេវាកម្ម ។​

បេក្ខជនដែលចាប់អារម្មណ៍សូមបំពេញទំរង់ពាក្យស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្ត​ និងផ្ញើមកកាន់​អាសយដ្ឋាន​ដូចខាង​ក្រោម។ ទំរង់ពាក្យ​ស្នើ​សុំជាអ្នក​ស្ម័គ្រចិត្ត​អាចស្វែងរកបាននៅការិយាល័យអង្គការយុវតារា ឬ  ចុចទីនេះ

កាលបរិច្ឆេទឈប់ទទួលពាក្យ នៅ​ថ្ងៃទី​ ២២ ខែ​ កុម្ភៈ ឆ្នាំ២០១៨។

អាសយដ្ឋានទំនាក់ទំនងៈ អង្គការយុវតារាកម្ពុជា ផ្ទះលេខ ០១, ផ្លូវ ៥៦០, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ។

លេខទូរស័ព្ទៈ ០២៣​ ៩០០ ១៦២ / ១៦៣​ ឬ ០៨១ ៤២៤ ៧៩៩

អ៊ីម៉ែលៈ ad***@yo***************.org