យុវតារាកម្ពុជា ជាអង្គការមិនរកប្រាក់ចំណូល ដែលធ្វើការលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍយុវជន និងសហគមន៍ តាមរយៈសេវាកម្មស័្មគ្រចិត្ត​។ បច្ចុប្បន្ន យុវតារាកម្ពុជា ត្រូវការជ្រើសរើសអ្នក​ស្ម័គ្រចិត្ត​ចំនួនយ៉ាងតិច​ ១០​នាក់ ដើម្បី​ទៅបំពេញសេវាកម្មស្ម័គ្រចិត្តនៅ​ខេត្ត​ក្រចេះ កំពង់ធំ ព្រៃវែង និងស្វាយរៀង រយៈពេលពី៩ ទៅ ១២ ខែ។​

ការទទួលខុសត្រូវៈ

  • ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ និងមនុស្សនៅក្នុងសហគមន៍
  • គូសផែនទីសហគមន៍ ដើម្បីស្វែងរកក្រុមគោលដៅ ធនធាន និងបញ្ហាប្រឈមនៅក្នុងសហគមន៍
  • រៀបចំវេទិកាសហគមន៍ និងការប្រជុំ ដើម្បីផ្សព្វផ្សាយលទ្ធផលផែនទីសហគមន៍
  • ដំណើរការកម្មវិធីអប់រំរបស់អ្នកស្ម័គ្រចិត្ត (ថ្នាក់បំប៉ន និងថ្នាក់អំណាន) ដោយធ្វើការយ៉ាងជិតស្និទជាមួយអាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្ស
  • ចុះសួរសុខទុក្ខតាមផ្ទះ ដើម្បីលើកទឹកចិត្តដល់កុមារដែលជួបការលំបាក
  • រៀបចំបង្កើត និងពង្រឹងក្លឹបយុវជនក្នុងសហគមន៍ ដើម្បីគាំទ្រនិងជំរុញឱ្យមានការចូលរួមរបស់យុវជន និងកុមារដើម្បីការអភិវឌ្ឍសហគមន៍
  • ធ្វើយុទ្ធនាការបញ្ជ្រាបការយល់ដឹងជាមួយក្លឹបយុវជន និងអ្នកពាក់ព័ន្ធផ្សេងៗ
  • សរសេរសំណើ និងគ្រប់គ្រងគម្រោងខ្នាតតូច (សិល្បៈ កីឡា និង/ឬពាក់ព័ន្ធនឹងជំនាញនៅសាកលវិទ្យាល័យ)
  • បញ្ចូលទិន្នន័យ និងគ្រប់គ្រងការងារតាមដាន និងវាយតម្លៃ (M&E)
  • ធ្វើផែនការ និងរបាយការណ៍ប្រចាំខែ និងដាក់បញ្ជូនមកមន្ត្រីកម្មវិធី និងដៃគូសហគមន៍
  • បំផុសឱ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ

អត្ថប្រយោជន៍ទទួលបានៈ

  • ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២២០ដុល្លារ
  • វគ្គបណ្តុះបណ្តាលយ៉ាងតិច៤ដង (មុនសេវាកម្ម វគ្គបណ្តុះបណ្តាលបន្ថែមកំឡុងពេលសេវាកម្ម និងវគ្គបណ្តុះបណ្តាលចុងបញ្ចប់សេវាកម្ម)
  • ប្រាក់ឧបត្ថម្ភក្នុងការធ្វើដំណើរ
  • មានធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ
  • ទទួលបានចំណេះដឹង ជំនាញ និងបទពិសោធជាក់ស្តែង តាមរយៈការទទួលខុសត្រូវខាងលើ
  • ពង្រឹងភាពជាអ្នកដឹកនាំ ការងារគ្រប់គ្រង និងការងារបច្ចេកទេស ក្រោមការចង្អុលបង្ហាញផ្ទាល់ពីមន្ត្រីកម្មវិធី ជុំវិញការធ្វើផែនការ ការសរសេររបាយការណ៍ ការទំនាក់ទំនង ការដោះស្រាយបញ្ហា ការងារM&E ការសរសេរនិងគ្រប់គ្រងគម្រោង ការគ្រប់គ្រងក្លឹបយុវជន ការសម្របសម្រួលសហគមន៍ និងជំនាញកុំព្យូទ័រជាដើម
  • ទទួលបានអាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេសនៅសាលា ACE (ភ្នំពេញ និងសៀមរាប) ក្រោយបញ្ចប់សេវាកម្មដោយជោគជ័យ
  • វិញ្ញាបនបត្របញ្ជាក់ពីបទពិសោធការងារ
  • ទទួលបានកញ្ចប់ថវិកាចំនួន ២០០ដុល្លារ បន្ថែមក្រោយបញ្ចប់សេវាកម្ម
  • ទទួលបានឱកាសហ្វឹកហាត់ការងារផ្នែកកសិកម្មនៅសហរដ្ឋអាមេរិក (HAWAII) ក្រោយបញ្ចប់សេវាកម្ម
  • សម្រាប់អ្នករៀនជំនាញពាក់ព័ន្ធកសិកម្ម នឹងទទួលបានឱកាសចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធអន្តរជាតិនៅសហរដ្ឋអាមេរិក
  • ទទួលបានឱកាសការងារស្ម័គ្រចិត្តនៅប្រទេសបារាំងតាមរយៈអង្គការហ្វ្រង់វ៉ូឡុងទែរ (France Volontaires)។

លក្ខណៈសម្បត្តិៈ

  • គោរពដល់វប្បធម៌ ទំនៀមទម្លាប់ និងតម្លៃផ្សេងៗរបស់សហគមន៍
  • បញ្ចប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រគ្រប់មុខជំនាញ
  • អាយុចន្លោះពី ២០-៣០ឆ្នាំ
  • ឱ្យតម្លៃលើការងារស្ម័គ្រចិត្ត
  • មានឆន្ទៈរស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេលពី៩ ទៅ ១២ខែ
  • មានឆន្ទៈក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
  • មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតប្រតិដ្ឋ​

ដើម្បីដាក់ពាក្យៈ

  • បេក្ខជនដែលចាប់អារម្មណ៍សូមបំពេញពាក្យស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្ត ដែលអាចស្វែងរកបាននៅការិយាល័យអង្គការយុវតារាឬ  ចុចទីនេះ Volunteer-Application-form រួចផ្ញើមកកាន់អាសយដ្ឋានដូចខាងក្រោម។
  • អ៊ីម៉ែលៈ ad***@yo***************.org
  • អាសយដ្ឋាន៖ ផ្ទះលេខ៦៤ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
  • ទូរស័ព្ទលេខ៖ ០២៣​ ៩០០ ១៦២​ / ០៨១ ៤២៤ ៧៩៩ / ០៩៦ ៣២២ ៦៦ ៥៥ / ០៩៦​ ២៦៣ ០៩ ៦៦ ​/ ០៩៧ ៨១៨ ៧២ ៧៥
  • តេលេក្រាម៖ ០៩៦​ ២៦៣ ០៩ ៦៦ / ០៩៦ ​៣២២ ​៦៦ ៥៥